បន្ទាយមានជ័យ៖ សមត្តកិច្ចឃាត់ខ្លួនជនជាតិថៃ២នាក់ និងខ្មែរម្នាក់ លួចនាំបារី គេចពន្ធជិត ៤ពាន់សុង ដែលឃាត់នៅព្រឹកថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២២នៅព្រំប្រទល់ស្រុកខ្លងហាតនិងស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ។

តាមមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានប្រាប់ឲ្យដឹងថា ជនជាតិខ្មែរដែលសមត្តកិច្ចថៃឃាត់ខ្លួន មានឈ្មោះ ដួង រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជាអាជីវករផ្សាររ៉ូងក្លឿ ដែលរស់នៅសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជនជាតិថៃ២នាក់ មានឈ្មោះ ចាន់មិន បុណ្យសុភា ភេទប្រុស អាយុ ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ បុណ្យប្រាថាប់ ចៃភក្តី ភេទប្រុសអាយុ ៣៥ឆ្នាំ ដែលជាម្ចាស់រថយន្ត។


មន្ត្រីដ៏ដែលបានបញ្ជាក់ទៀតថា មានជនជាតិខ្មែរម្នាក់ ក្នុងចំណោមជនជាតិថៃ ២នាក់ ដែលត្រូវបានសមត្តកិច្ចថៃឃាត់ ព្រមទាំងរថយន្ត១គ្រឿង ដែលឆែកឆេររកឃើញបារី គេចពន្ធចំនួន៣,៨៩៥សុង មានចំនួន៧ប្រភេទ ក្នុងនោះមានប្រភេទ បារីម៉ាក់ LUXRY ចំនួន១,១៣២សុង , បារីម៉ាក់ GOLD មានចំនួន ១,៨៦៣សង់, បារីម៉ាក់ IZA ចំនួន ៣៥០សុង , បារីម៉ាក់FINចំនួន១០០សុង , បារីម៉ាក់ LAMIN ចំនួន៣០០សុង , បារីម៉ាក់ARA ចំនួន១០០ សុង និងបារីម៉ាក់ COWBOY ចំនួន៥០សុង។

មន្ត្រីទំនាក់ទំនងកម្ពុជា.ថៃ បានបញ្ជាក់ទៀតថា ខណៈសមត្ថតកិច្ចថៃ ឃាត់រថយន្ត១គ្រឿងម៉ាក់តូយូតា រីវូ ពណ៌ខ្មៅ ហើយបានធ្វើការឆែកឆេររកឃើញមានបារីចំនួន ៣,៨៩៥សុង និងឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ត្រីជំនាញ ស្រុកអារញ្ញ ចាត់ការបន្តតតាមផ្លូវច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.