ភ្នំពេញ៖រថយន្តស៊ីទែនដឹកប្រេងក្រុមហ៊ុនតូតាល់បើកកៀររថយន្តម៉នុីងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងគ្មានអ្នករងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តសុីទែនដឹកប្រេTOTALម៉ាក CHENGLONG ពណ៌សពាក់ស្លាកលេខភ្នំពេញ3F4125 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ខណៈមកដល់ត្រង់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងស្តុប។នៅពេលភ្លើងស្តុបពណ៌បៃតងរថយន្តដឹកប្រេងក៏បានចេញដំណើរជ្រុលទៅកៀរជាមួយនឹងរថយន្តម៉ាកmorningពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-9273នៅពីមុខចំហៀងស្ដាំរងការខូចខាតរថយន្តmorningខាងក្រោយផ្នែកខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលអោយមានអ្នករបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការបាញ់ថ្នាំយករថយន្តទាំង២គ្រឿងដាក់អែបខាងទុកពេលឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាដោយភាគីទាំងសងខាងព្រមចេញថ្លៃខូចខាតចំនួនពាក់កណ្តាលម្នាក់បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖សេង សាវី

Share.