យ៉ាង​ហោច​ណាស់​អ្នក​រាំ​ចំនួន​២​នាក់​បាន​រង​របួស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ម្សិលមិញ​នេះ​ ដោយ​សារ​តែ​ផ្ទាំង​ LED ធ្លាក់​សង្កត់​ខណៈ​ពួក​គេ​កំពុង​រាំ​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​របស់​ក្រុម​ចម្រៀង​បុរស​​ដ៏​ពេញ​និយម​របស់​ហុងកុង​ Mirror។

នៅ​ក្នុង​វីដេអូ​ដែល​ថត​បាន​ដោយ​អ្នក​គាំទ្រ​នៅ​ក្នុង​កម្មវិធីបាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្រុម​អ្នក​រាំ​ដែល​ស្លៀក​ឈុត​ស​កំពុងតែ​រាំ​នៅ​ក្នុង​ឆាក​បន្ទាប់​មក​ស្រាប់​តែ​ផ្ទាំង​ LED ធ្លាក់​ចុះ​មក​សង្ក.ត់​លើ​អ្នក​រាំ មុន​នឹង​មាន​អ្នក​រត់​ជួយ​សង្គ្រោះ​បុរស​រ.ងគ្រោះ​រូប​នោះ​។

យោង​តាម​កាសែត​ AFP អ្នក​របួស​ទាំង​ពីរ​រូប​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នា​ម៉ោង​១០​កន្លះ​យប់​ម៉ោង​ក្នុង​ស្រុក​។រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ មន្ទីរពេ.ទ្យ​ Queen Elizabeth បាន​បញ្ជាក់​ថា​បុរស​ម្នាក់​ដែល​មាន​របួ.ស​ក ស្ថិត​ក្នុង​ស្ថានភាព​ធ្ង.ន់ធ្ងរ​ ខណៈ​​បុរស​ម្នាក់​ទៀត​ដែល​របួ.ស​ត្រូវ​ក្បា.ល​ស្ថិត​ក្នុង​ស្ថានភាព​នឹងន​ហើយ។រដ្ឋបាល​ហុង​កុង​បាន​ផ្អាក​ការ​ប្រគំ​តន្ត្រី​របស់​ Mirror រហូត​ដល់​ឆាក​តន្ត្រី​​ជួសជុល​រួច​រាល់​ ហើយ​មាន​ការ​បញ្ជាក់​អះអាង​ថា​មាន​សុវត្ថិភាព​។

នេះ​បើយោង​តាម​អគ្គលេខា​ធិការ​មន្ទីរ​ទេសចរណ៍​ វប្បធម៌ និងកីឡា Kevin Yeung បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​។ បើយោងតាមការបង្ហោះរបស់លោក Rinus Bakker បានឲ្យដឹងថាក្នុងហេតុការណ៍នោះបានបណ្ដាលឱ្យមនុស្សម្នាក់ស្លា.ប់ នៅនឹងកន្លែងខណៈដែល២នាក់ទៀតរងរបួស៕

Share.