« តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ ឬ The Doll 3 ជាភាពយន្តសល់ព្រលឹង ដែលធ្វើឱ្យអ្នកទស្សនាញាប់ញ័រអារម្មណ៍ ក៏ប៉ុន្តែក៏មានឈុតឆាកអស់សំណើចនៅក្នុងនោះដែរ។ កាតពិតទៅភាពយន្តរន្ធត់មួយនេះ គឺមាន វគ្គ ១ និងវគ្គ ២ ដែលជាប្រជាភេទសេរីតភាគ តែដោយឡែកនៅ វគ្គទី ៣ មិនមានសាច់រឿងដែលពាក់ព័ន្ធគ្នានោះទេ។

លោក សុខ សិរីសុភា ប្រធានទីផ្សាររបស់សប្បាយ MVP បានអះអាងថា នៅក្នុងប្រទេសកម្ពុជាយើង គឺបានបញ្ចាំតែសម្រាប់វគ្គ ៣ នេះ ក៏ប៉ុន្ដែមិនបាច់បារម្ភថា មិនយល់សាច់រឿងនេះ ព្រោះវគ្គ ១ និងវគ្គ ២ មិនមានសាច់រឿងអ្វីពាក់ព័ន្ធគ្នានោះទេ ដូច្នេះហើយលោកជឿជាក់ខ្លាំងថា នឹងមានអ្នកចូលរួមគាំទ្រច្រើន ។ លោកបន្តថា ភាពយន្តនេះផលិតដោយ Hitmaker Studios ត្រូវបានធ្វើឱ្យកាន់តែគួរឱ្យភ័យខ្លាច ជាមួយនឹងបរិយាកាសកាន់តែគួរឱ្យព្រឺព្រួចខ្លាំង។ សាច់រឿងនេះកើតឡើង២ខែក្រោយ បន្ទាប់ពីប្អូនប្រុសរបស់ Tara ឈ្មោះ Gian បានធ្វើអត្តឃាត។ ទោះជានាងមិនអាចទទួលយកនូវការស្លាប់របស់ប្អូនប្រុសនាងក៏ដោយ ក៏ Tara នៅតែព្យាយាមបន្តដំណើរជីវិតទៅមុខទៀត។

Tara បានទទួលយកសំណើររបស់គូស្នេហ៍របស់នាងឈ្មោះ Aryan ហើយព្យាយាមចាប់ផ្តើមជំពូកថ្មីក្នុងជីវិតរបស់នាង។ ប៉ុន្តែ Tara នឹក Gian ខ្លាំងណាស់ ហើយមិនអាចបំភ្លេចប្អូនប្រុសរបស់នាងបានទេ។ ការនឹករលឹកដង្ហើយហៅរបស់ Tara ធ្វើឱ្យវិញ្ញាណរបស់ Gian ត្រលប់មកវិញដោយមិនដឹងខ្លួន។ វិញ្ញាណរបស់ប្អូនប្រុសដែល Tara នឹកយ៉ាងខ្លាំងចូលសណ្ឋិតទៅក្នុងតុក្កតា និងបានដាស់ព្រលឹងបិសាចរបស់តុក្កតានោះ។ ដំបូងឡើយ Tara និងស្វាមីរស់នៅយ៉ាងមានសុភមង្គលក្រោយរៀបការ។ ប៉ុន្តែសុភមង្គលនោះបានប្រែក្លាយទៅជាភាពភ័យខ្លាចមួយរំពេច។ ចុះតើរឿងបន្ទាប់របស់ Tara ជារឿងអ្វី? តើវិញ្ញាណរបស់ Gian អាចស្ងប់ស្ងាត់ម្តងទៀតបានទេ?
កុំឱ្យខកខាតឱ្យសោះភាពយន្តល្អឯកនេះកំពុងចាក់បញ្ចាំងផ្លូវការតាមបណ្ដារោងភាពយន្តនានាពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ៕

Share.