ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក ស៊ិន ថារ៉ូ បានប្រកាសនាំចូលកីឡាករបរទេសចំនួន៣រូប ត្រៀមសម្រាប់ការប្រកួតនៃលីគលំដាប់ទី២ ជុំទី២។

កីឡាករទាំង៣នាក់ ដែលនាំចូលទាំង៣រូបនោះមានដូចជា៖
– ខ្សែបម្រើ Thapa Magar Saroj សញ្ជាតិនេប៉ាល់
– ខ្សែបម្រើ Valli Simone សញ្ជាតិអ៊ីតាលី
– ខ្សែប្រយុទ្ធ Joslyn Ghifem Katuala សញ្ជាតិកុងហ្គោ។

ក្នុងនោះផងដែរ ខ្សែបម្រើ Valli Simone គឺជាកីឡាករអ៊ីតាលីដំបូងគេប្រកបអាជីពនៅកម្ពុជា ដោយរូបគេធ្លាប់ជាថ្នាលយុវជនរបស់ក្លិប Cardiff អាយុក្រោម២១ឆ្នាំ មុនផ្លាស់ទៅកាន់ Samut Songkhram FC លីគលំដាប់ទី៣ ប្រទេសថៃ និងចុងក្រោយចូលរួម Regional Sports នៃលីគលំដាប់ទី៣ ប្រទេសអារ៉ាប់រួម។

គួរដឹងថាចុងសប្តាហ៍នេះ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ នឹងត្រូវជួប ជើងខ្លាំងអគ្គិសនីកម្ពុជា នៅកីឡដ្ឋានអគ្គិសនី វេលាម៉ោង៣:៤៥នាទីរសៀល នៃលីគលំដាប់ទី២ សប្តាហ៍ទី១៣៕

Share.