ឧត្តរមានជ័យ ៖ ប្រទះឃើញសត្វដំរីព្រៃធំមួយក្បាល ដែលគេសង្ស័យថាចុះប្រេង បានរត់ចូលក្នុងភូមិរំដួលចាស់ ជាប់ផ្លូវយុទ្ធសាស្រ្តជួរភ្នំដងរែក ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បង្កឲ្យភ្ញាក់ផ្អើលបងប្អូនបនរជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

តាមអាជ្ញាធរបានឲ្យដឹងថា សត្វដំរីព្រៃមួយក្បាលនេះ រត់ចូលក្នុងភូមិពិតមែន តែវាមិនបានយាយី ឬបំផ្លាញអ្វីនោះទេ ។

បើតាមប្រជាពលរដ្ឋអ្នករស់នៅតំបន់នោះ បានយល់តាមបែបអបិយជំនឿវិញថា ការដែលមានសត្វដំរីចូលភូមិដូច្នេះ គឺជាប្រផ្នូលល្អទៅ វិញ ដែលនឹងនាំមកនូវក្ដីសុខក្នុងស្រុកភូមិ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.