ភ្នំពេញ÷ នារីវ័យក្មេងម្នាក់ បានធ្លាក់ពីលើអគារខុនដូរស្កាយទ្រី(SKY TREE)កំពស់ជាច្រើនជាន់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហ៊ុន ស្រីទៀង ហៅអាជូ ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ស្នាក់នៅ បន្ទប់លេខ២ ជាន់ទី២៥។

បើតាមប្រភពពីសន្តិសុខយាមនៅអគារខុនដូរកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគាត់បានយាមនៅទីតាំងកើតហេតុខាងលើនេះជាធម្មតា លុះដល់ម៉ោងកើតហេតុ ស្រាប់តែឃើញជនរងគ្រោះ ធ្លាក់ពីលើអគារកម្ពស់ប្រមាណជា២៥ ជាន់ មកខាងក្រោម ដោយមិនដឹងថាធ្លាក់ រឺលោតពីលើអាគារនោះទេ រួចក៏នាំគ្នាចូលទៅមើលឃើញជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតទៅហើយក៏បង្កការភ្ញាក់ផ្អើលនាំគ្នាចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្ដែងនៅនិងកន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធ នូវទីតាំងកើតហេតុខាងលើ ហើយបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកធ្វើកុសលវិច័យ ដើម្បីឲ្យដឹងថាករណីអ្វីឲ្យពិតប្រាកដ៕

អត្ថបទ ÷ទូច វិច្ឆិកា

Share.