ភ្នំពេញ÷ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ១២:១០នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុ បានបញ្ចាក់ថា មុនពេលកេីតហេតុគេបានឃេីញរថយន្ត ម៉ាក ហាយលែនឌេី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ- 3314 បេីកបរទិសដៅពីជេីង ទៅត្បូង ស្រាប់តែមកដល់ចំណុចកេីតហេតុ ក៏បានប៉ះគ្នាជាមួយនឹង រថយន្ត ម៉ាក ព្រូស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-9801 កំពុងបើក ឆ្លងផ្លូវ បណ្តាលអោយរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា ចំពោះហេតុការណ៌ខាងលេីមិនមានអ្នករងរបួសនោះទេ គឺខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយពេលកេីតហេតុ ដោយភាគីទាំងសងខាង ចរចារគ្នាមិនត្រូវ ទេីបខាងកម្លាំងសមត្ថកិច្ច ជំនាញ ចរាចរណ៌ផ្លូវគោក នៃអធិការនគរបាល ខណ្ឌមានជ័យ បានវាល់វែង រួចយករថយន្ត២គ្រឿង យកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយផងដែរ៕

អត្ថបទ ÷ ទូច វិច្ចិកា

Share.