ភ្នំពេញ÷ រថយន្តបែនដឹកថ្មបើកបរលឿន ជៀសគ្នាដីហ៊ុយងងឹតមើលផ្លូវមិនឃើញជ្រុលចង្កូតធ្លាក់ចិញ្ចើមផ្លូវបណ្ដាលអោយក្រឡាប់បះជើង។


ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤: ៤០នាទី ល្ងាចថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់៧មករា ភូមិខ្វិតសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបែនដឹកថ្មបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧ មករា ទិសដៅពីលិចទៅកើត បើកក្នុងល្បឿនស្ថានភាពផ្លូវដីហ៊ុយ ចៀសគ្នាមើលផ្លូវមិនឃើញក៏ជ្រុលចង្កូតធ្លាក់ចិញ្ចើមផ្លូវចំណោតក្រឡាប់បះជើងឡើងលើបណ្ដាលអោយអ្នកបើកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យកន្លែងកើតកើតហេតុ ដោយពិនិត្យឃើញថារថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងបានឱ្យម្ចាស់ហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងលើ យកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ÷ សេង សាវី

Share.