រឿង​ភាគ​​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ​«មន្ត​ស្នេហ៍​ចៅ​ស្រី​ »​ដែល​ជា​ស្នាដៃ​សម្ដែង​រួម​គ្នា​ជា​លើក​ដំបូង​រវាង​ប្រុស​ខួច​ និង​កញ្ញា​ ម៉ូនី​ វិជ្ជរា​ កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​​​ពី​សំណាក់​អ្នក​ទស្សនា​រហូត​មាន​អ្នក​គាំទ្រ​ចេញ​មក​ទទូច​សុំ​ឱ្យ​អ្នក​ទាំងពីរ​បន្ត​សម្ដែង​ជាមួយ​គ្នា​ទៀត​ ទាំង​ដែល​រឿង​កំពុង​តែ​បញ្ចាំង​នៅ​ឡើយ​។

សូម​ចុច​អាន​៖ ជិត​បាន​មើល​​ទេដឹង?​ យូប៊ីន បញ្ចេញ​រូប​ស្អាត​៣​ សន្លឹក​​ពី​​ឆាក​ថត​រឿង​«ព្រហ្ម​លិខិត​លម្អៀង​»​!​

​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ ​តាម​រយៈ​ផុស​មួយ​របស់​ផេក​ Pnn Drama Live ដែល​បាន​សរសេរ​ថា​៖ «​រឿង​មិន​ទាន់​ចប់​ផង​មាន​ប្រិយមិត្ត​សំណូមពរ​ឲ្យ​អ្នក​ទាំងពីរ​សម្ដែង​ជាមួយ​គ្នា​នៅ​រឿង​ ក្រោយៗ​ទៀត​ទៅ​ហើយ​!​ តើ​នរណា​ខ្លះ​ទៀត​ចង់​ឃើញ​អ្នក​ទាំងពីរ​ជួប​គ្នា​ក្នុង​រឿង​ក្រោយ​?​សូម​លើក​ដៃ​»

រូបភាព​ពី​ Page PNN Drama Live

នៅ​ខាង​ក្រោម​ផុស​ខាង​លើ​មាន​ចំនួន​ហ្វេន​ជា​ច្រើន​បាន​ចូល​មក​ Comment ដែល​ភាគ​ច្រើន​គឺ​បង្ហាញ​ពី​ការ​គាំទ្រ​និង​ចង់​ឃើញ​បុរស​សង្ហា​ថ្ពាល់​ខួច​ (ប្រុស​ខួច​) និង​កញ្ញា​ញញឹម​ស្រស់ (ម៉ូនី​ វិជ្ជរា)​ រួម​សម្ដែង​ជាមួយ​គ្នា​នៅ​ក្នុង​រឿង​ថ្មី​ៗ​ទៀត​​របស់​ស្ថានីយទូរទស្សន៍​ភីអិនអិន​។​

ពិសី​ សាត់​៖ គាត់​ទាំង​ពីរ​សម​គ្នា​មែន​
Nich Mike៖ ពិត​ជា​ចង់​ឱ្យ​ពួក​គាត់​ទាំង​ពីរ​សម្ដែង​ជាមួយ​គ្នា​ទៀត​
សុវីត​ ស្រីណែត​៖ ចង់​ឱ្យ​ប្អូន​ខួច​​នឹង​និកា​សំដែង​ជាមួយ​គ្នា​ទៀត​ល្អ​មើល​ហើយ​ស្អាត​ដូច​គ្នា​សំ​គ្នា​ណាស់​
Hor Gheach៖ បើ​អាច​ចង់​ឱ្យ​មាន​មន្ត​ស្នេហ៍​ចៅ​ស្រី​Season2 ហើយ​ឱ្យ​ពួក​គាត់​សម្ដែង​ជា​គូ​​ឱ្យ​បាន​ច្រើន​
Chrek Ellie៖ ខ្ញុំ​ពេញ​ចិត្ត​ការ​សម្ដែង​របស់​ពួក​គាត់​ណាស់​ទាំង​ពីរ​ខ្លាំង​ណាស់​។ សង្ឃឹម​ថា​នឹង​មាន​រឿង​ថ្មី​ៗ​ល្អ​មើល​ដែល​មាន​តួ​អង្គ​ពួក​គាត់​ទាំង​ពីរ​នាក់​

គួរ​ដឹង​ដែរ​ថា​រឿង​ «មន្ត​ស្នេហ៍​ចៅស្រី​» ​មាន​ខ្លឹមសារ​អប់រំ​ចំនួន​ ​៥​ចំណុច​​​សំខាន់​ដូច​ជា​៖

១./ ភាព​ទទួល​ខុស​ត្រូវ​ និង​តួនាទី​ជា​ឪពុកម្ដាយ​
២./ មនុស្ស​ចាស់​ឆ្លង​កាត់​បទ​ពិសោធ​ជីវិត​ច្រើន​ ដូច្នេះ​មាន​ទស្សនៈ​និង​គំនិត​វែង​ឆ្ងាយ​
៣./ អនុវត្ត​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ និង​ បំផុសបំផុល​ការងារ​ក្នុង​ស្រុក​
៤./ ពលករ​ចំណាក​ស្រុក​គួរ​ស្វែង​រក​ប្រភព​បំរើ​ការងារ​ និង​ឯកសារ​ស្រប​ច្បាប់​
៥./ កុមារ​ពិការ​ភាព​គួរ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ថែទាំ​ពី​គ្រួសារ​ឱ្យ​បាន​ពេញលេញ​៕

Telegram-Troryorng
Share.