Simone Valli គឺជាកីឡាករអ៊ីតាលីដំបូងគេប្រកបអាជីពនៅកម្ពុជា ចូលរួមដោយស្ម័គ្រចិត្តជាមួយក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ នៅលីគលំដាប់ទី២ ហើយរូបគេធ្លាប់ជាថ្នាលយុវជនរបស់ក្លិប Cardiff អាយុក្រោម២១ឆ្នាំ មុនផ្លាស់ទៅកាន់ក្លិបជាច្រើនដូចជា៖
– Samut Songkhram FC ប្រទេសថៃ
– CS Șoimii Pâncota ប្រទេសរ៉ូម៉ានី
– S.C. Olhanense ប្រទេសព័រទុយហ្គាល់
– FC Jumilla ប្រទេសអេស្ប៉ាញ
– Regional Sports ប្រទេសអារ៉ាប់រួម។

ក្នុងនោះផងដែរ ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ គឺជាប្រភេទកីឡាករដែលធ្វើដំណើរជុំវិញពិភពលោកដើម្បីលេងបាល់ទាត់ (Travels the world playing Soccer) ដោយអាចនិយាយភាសា៖ អេស្ប៉ាញ, អង់គ្លេស, បារាំង, អ៊ីតាលី, ព័រទុយហ្គាល់ និង ថៃ

Share.