ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា កក់មេដាយប្រាក់ក្នុងដៃ​ បន្ទាប់ពីយកឈ្នះក្រុមនារីថៃ​ ដោយលទ្ធផល​ ៩-៨​ មុននេះបន្តិច​។

នេះជាជ័យជម្នះពីរប្រកួតជាប់គ្នា​ បន្ទាប់ពីបេីកឆាកកម្ពុជាបានឈ្នះឡាវ។​ កម្ពុជា​ ឈរលេខ២ទោះសល់មួយប្រកួតក្នុងដៃ​ ខណៈជុំចុងក្រោយក្រុមលេខ១និងលេខ២វគ្គសន្សំពិន្ទុត្រូវប្រកួតគ្នាដណ្តេីមមេដាយមាស។

ខណ:ក្រុមបាល់បោះជិះរទេះជនពិការបុរសកម្ពុជា បាន​យកឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី​ ដោយ​លទ្ធ​ផល​ ៨-៥​ពិន្ទុ លេីវិញ្ញាសា៣នាក់ទល់៣នាក់ នាព្រឹក​ថ្ងៃ​ទី៣១ខែកក្កដានេះនៅទីក្រុងសូឡូ ។ ប្រកួតបន្ទាប់​ កម្ពុជា​ នឹងប៉ះហ្វីលីពីន៕

រូបភាព៖ Cambodia 2023

Share.