កំពង់ធំ÷ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់តាមរយៈរថយន្តម៉ាក Tundra ពាក់ស្លាកលេខ ភ្នំពេញ 2S-7946 មកពីខេត្តព្រះវិហារដើម្បីយកទៅលក់បន្តនៅរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសហការបង្ក្រាបដោយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីខាងជើងបឹងទន្លេសាប នគរបាលខេត្តកំពង់ធំ អាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ តាមដងផ្លូវជាតិលេខ ០៦ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។


នៅក្នុងរថយន្តខាងលើនេះមានឈើប្រណិតជាច្រើនបន្ទះ.ហើយភ្លាមៗនោះដែរ
ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ឃាត់បានទាំងមនុស្ស រថយន្ត រួមទាំងវត្ថុតាងផលអនុផលព្រៃឈើ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ÷ កំពង់ធំ

Share.