យុវជនពន្លកថ្មី ឃើញថាមានសមត្ថភាពខ្លាំងលើផ្នែកចម្រៀងជាច្រើននាក់ដែលតារាចម្រៀង អ៊ីណូ (ENO) បានកត់សម្គាល់ ដោយលោកហ៊ានចេញមុខមកប្រកាសនៅលើបណ្ដាញសង្គមថា លោកនឹងជួយផ្ដល់ឱកាស ហើយនិពន្ធបទចម្រៀងថ្មីៗឱ្យច្រៀង ដើម្បីក្លាយជាតារាចម្រៀងល្បីក្នុងស្រទាប់យុវវ័យ។

ការលើកឡើងនេះ អ៊ីណូ បានសម្គាល់ឃើញបេក្ខភាពមួយរូបឈ្មោះ ជេន សំរិទ្ធ ដែលលោកបានរបូតចេញពីកម្មវិធី Cambodoian Idol​ នៅរដូវកាលទី ៤ សប្ដាហ៍ទី ២។ អ៊ីណូ ហ៊ានអះអាងថា បេក្ខជនរូបនេះមានសំឡេងស្រដៀងនឹងលោក ឆាយ វិរៈយុទ្ធ ដោយលោកបានដាក់រហស្សនាមឱ្យ ជេន សំរិទ្ធ គឺជា ឆាយ វិរៈយុទ្ធ ទី២។ អ៊ីណូ ធ្លាប់បានលើកឡើងទៀតថា «ទោះបីប្អូនធ្លាក់តែជាបទពិសោធន៍ តែសម្រាប់បង ENo ម្នាក់នេះ នៅមិនទាន់អស់ចិត្តនៅសំឡេងប្អូន ដែលមានទឹកដម និង សម្ថភាពពោរពេញទៅដោយកម្លាំងនៅឡើយទេ ។ សម្រាប់បងនៅតែ YES សំរាប់ប្អូនជួបគ្នាឆាប់ៗនេះ នៅអ្វីដែលថ្មីសំរាប់ប្អូនស៊ូស៊ូ ជេន សំរិទ្ធ ហៅ ឆាយ វិរៈយុទ្ធទី២ 👍»។

ហើយដោយឡែកនៅពេលថ្មីៗនេះ ក៏ស្រាប់តែផ្ទុះរឿងផ្អើលពេញបណ្ដាញសង្គមម្ដងទៀតចំពោះការបាត់បង់ បេក្ខជន ឈិន រ័ត្ន ដែលជាបេក្ខជនសំឡេងខ្លាំងម្នាក់ក្នុងចំពោះ ១២ រូប។ យ៉ាងណាមិញ តារាចម្រៀង អ៊ីណូ ក៏ចេញមកប្រកាសម្ដងទៀតដើម្បីឱ្យមហាជនស្ងប់ចិត្ត ចំពោះការរបូតបេក្ខភាពខ្លាំងៗពីកម្មវិធីខាងលើ។ ដោយលោករៀបរាប់នៅលើហ្វេសប៊ុកផ្លូវការលោកថា ៖« អ្នកមានសមត្ថភាពពិតប្រាកដខ្ញុំមិនបោះបង់ចោលទេ តើពុកម៉ែបងប្អូនគាំទ្រឱ្យ អ៊ីណូ និពន្ធបទថ្មី Melodyថ្មីជូនគាត់ដែរឬទេ ? ហើយពុកម៉ែបងប្អូនគាំទ្រដែរឬទេ បើសិនជាគាត់ក្លាយជាអ្នកចម្រៀងថ្មីក្នុងស្រទាប់យុវវ័យក្នុងឆ្នាំ2022 ? ជាពិសេសនឹងអាចផ្តល់ឱកាសឱ្យគាត់ក្លាយជាបុក្គលិកពេញលេញរបស់ខ្ញុំ នៅក្នុងឃ្លាំងលក់រថយន្ត ENO AUTO CAR ហើយនឹងអាចក្លាយជាបុក្គលិកពេញលេញនៅក្នុងគម្រោងយក្សរមណីយ៍ដ្ឋាន SV ENOពិភពដីឡូតិ៍ផ្សារត្រាចថ្មី»។

Share.