ក្រុមសម្ដែងសិល្បៈក្មេងៗមានឈ្មោះថា «ក្រុមអូនម៉ាប់» ដែលចេញមកសម្ដែងវីដេអូកំប្លែងខ្លីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតធ្វើឱ្យមានការគាំទ្រ និងទស្សនាវីដេអូនីមួយៗរាប់លាន Views នោះ ស្រាប់តែថ្មីៗនេះ មានការប្រតិកម្មពីតារាហ្វេសប៊ុកដែលមានឥទ្ធិពលម្នាក់ ចេញមុខទទូចឱ្យមានការហៅទៅវាស់កម្ពស់។

«ក្រុមអូនម៉ាប់» ត្រូវបានផ្ដោតការចាប់អារម្មណ៍ចំពោះសមត្ថភាពសម្ដែងរបស់ក្មេងស្រីម្នាក់ដែលមានឈ្មោះថា អូនសំភី នាងតែងតែបង្ហាញកាយវិការក្រម៉ិចក្រមើម ពូកែលេងពាក្យសម្ដីចាក់ទឹកមិនលិច។ តែយ៉ាងណាមិញ ភាពល្បីល្បាញនៅលើបណ្ដាញសង្គមមិនទាន់បានប៉ុន្មានខែផង ស្រាប់តែគេឃើញតារាហ្វេសប៊ុកលោក ឡាយ ប៊ុនឡេង
ចេញការប្រតិកម្មចំពោះការសម្ដែងរបស់ក្រុមខាងលើនេះ។

លោក ឡាយ ប៊ុនឡេង បានអំពាវនាវនៅលើហ្វេសប៊ុកថា ៖ «ខ្ញុំគិតថា អ្នកបង្កើតបែបនេះសមគួរហៅមកវាស់កំពស់. ក្មេងមិនទាន់គ្រប់អាយុទេ តែជេរពេញមាត់ គ្មានអ្នកណាខ្វល់ហើយនាំគ្នាសើចថាល្អមើល…??? ម៉េចចឹង? ល្អមើលត្រង់ណា? What you guys think about?»។ ការប្រតិកម្មមួយនេះ មានអ្នកលេងបណ្ដាញសង្គមចេញមុខមកវែកញែកទាំងថ្ងៃទាំងយប់ ដោយខ្លះលើកមតិស្របគំនិតតារាហ្វេសប៊ុកមួយនេះ និងខ្លះទៀតលើកមតិផ្ទុយ ដោយអះអាងថា នោះគ្រាន់តែជាសិល្បៈសម្ដែងតែប៉ុណ្ណោះ។

មិនយូរប៉ុន្មានគេស្រាប់តែឃើញសារបកស្រាយមួយចេញពីហ្វេសប៊ុកផេក «ក្រុមអូនម៉ាប់» ដោយលើកឡើងថា ៖ «អោយពួកអូនសុំទោសដែលធ្វើអោយ បងប្អូនគាំទ្រតឹងសរសៃករដាក់គ្នា ក្នុងការខមិនជជែកគ្នាក្នុងហ្វេសប៊ុក តិកតុក ពួកអូនគ្រាន់តែសម្តែងសិល្ប:បែបកំប្លែង និយាយភាសារតំបន់ និយាយអត់ច្បាស់..,… វាគ្រាន់តែជាសិល្ប:សម្តែងទេ សូមកុំយកទោសពៃអូនអី សូមទុកផ្លូវអោយអូនបានដើរទៅមុខផងគ្រាន់បានចំនូលពីការផ្សាយផលិតផល សម្រាប់ជួយគ្រួសារនិងទិញសម្ភារៈ (ពេលពុកម៉ែបងប្អូនសម្លឹងចំកែវភ្នែកអូនៗតើមានអារម្មណ៍ថាអាណិតខ្លះទេ🥺)🙏🙏 សូមកុំបិទផ្លូវអូនអី សូមអរគុណ🙏🙏🥺😨🙏🙏»។

តែយ៉ាងណាមិញ គេបានឃើញ Comment មួយបានលើកឡើងដែរថា ៖ «អានឱ្យយល់គេមិនមានចិត្តប្រកាន់ទោសពៃលើក្មេងទេ ប៉ុន្តែគេនិយាយចំពោះជនអ្នកបង្កើតមាតិកាទៅវិញ ក្មេងៗត្រឹមជាអ្នកសម្តែងដែលចាស់ឱ្យធ្វើអីគ្នាធ្វើហ្នឹង ប៉ុន្តែសម្រាប់អ្នកបង្កើតមាតិកាដែលជាមនុស្សចាស់ក៏គួរគិតដែរថាតើពាក្យពេចន៍និយាយចេញទៅតើសាកសមជាមួយវ័យនិងអាយុរបស់គាត់ទេ ការប្រើបប្រាស់ការសម្តែងវវាសមទេជាមួយវ័យរបស់គាត់ នេះទើបជាចំណុចនៃបញ្ហា ។ សូមចាំថា វីដេអូនិងងសកម្មភាពផ្សេងៗគឺផ្សាយចេញតាមបណ្តាញសង្ដមមនុស្សចាស់មើលក្មេងអាចគិតនិងសរសើរថាក្មេងឆ្លាត ចុះបើក្មេងមើលគ្នាឯងពួកគេគិតបែបណាយកគំរូតាមឬទៅជាយ៉ាងណានេះទើបជាចំណុចដែលអ្នកបបង្កើតមាតិការត្រូវគិត. មិនមែនត្រឹមលុយនោះទេ ។ បើប្តូរពី Content លេងបែបស្នេហា ប្រើភាសាមិនសមរម្យទៅជា Content បែបអប់រំខ្ញុំជឿថាវាមានតែចំណេញលើចំណេញ លុយក៏បាន បានទាំងជួយមនុស្សឱ្យយល់ដឹងពីការរៀនសូត្រ យល់ដឹងពីអ្វីខុសអ្វីត្រូវ ។ បើអានចប់ហើយអ្នកទាំងអស់គ្នាគិតថាខ្ញុំទើសនោះបញ្ជាក់ថាកម្រតិនៃការគិតអ្នកនៅស្ទើរ រៀនបន្ថែមជាដំណេះស្រាយហើយមើលឱ្យឃើញធំជាងនេះ ។ ❤️»។

ចុះមហាជនទាំងអស់យល់យ៉ាងណាដែរ ចំពោះបញ្ហានេះ ? តើកុមារគួរតែគាំទ្រឱ្យមានការសម្ដែងបែបនេះ ឬយ៉ាងណា?

Share.