តារាឯកក្នុងភាពយន្ត Fast & Furious លោក Vin Diesel គ្រាន់តែបញ្ចូលសំឡេងឱ្យតួអង្គដើមឈើ Groot ពីភាពយន្ត Guardians Of The Galaxy ទាំង២វគ្គ លោកអាចកើបលុយពីក្រុមហ៊ុនភាពយន្តយ័ក្ស Marvel រហូតដល់ 54.5លានដុល្លារ ។

នៅក្នុងនោះ លោក Vin Diesel បញ្ចូលសំឡេងត្រឹមតែ២ឃ្លាប៉ុណ្ណោះគឺ “I am Groot” និង “We are Groot”។ យ៉ាងណាក្ដី លោក Vin Diesel ធ្លាប់បានបញ្ចូលសំឡេងជាតួអង្គដើមឈើ Groot ក្នុងខ្សែភាពយន្តជាច្រើនដូចជា Guardians of the Galaxy, Guardians of the Galaxy Vol. 2, Avengers: Infinity War, Avengers: Endgame, Thor: Love and Thunder, The Guardians of the Galaxy Holiday Special និងភាពយន្តចុងក្រោយនេះគឺ Guardians of the Galaxy Vol. 3 ជាដើម។

គួរបញ្ជាក់ឱ្យដឹងថា គេបានប៉ាន់ប្រមាណចំណូលរបស់កំពូលតារាសម្ដែងប្រុសរូបនេះពីការបញ្ចូលសំឡេងជាតួអង្គ Groot ដល់ 67 លានដុល្លារ។ ដោយឡែកខាង Marvel Studio គ្រោងបញ្ចេញភាពយន្ត Guardians Of The Galaxy វគ្គ៣ នៅថ្ងៃ ៥ ខែឧសភា ឆ្នាំ ២០២៣ ផងដែរ។

Share.