ប្រិយមិត្តសារព័ត៌មានត្រយង បានដាក់ជាចម្ងល់ជាច្រើនជុំវិញទំនិញឡើងថ្លៃ តែបែរជាស្រូវចុះថោក ដែលកត្តានេះស្ទើរតែទទួលយកមិនបាន តើធ្វើដូចម្ដេចដើម្បីដោះស្រាយវិបត្តិខាងលើនេះ?

សុំមិនបញ្ចេញឈ្មោះ ប្រិយមិត្តសារព័ត៌មានត្រយងម្នាក់បានសរសេរមកកាន់កម្មវិធី ចុះអ្នកវិញ? ថា សព្វថ្ងៃបញ្ហា ប្រេង សាំង ជី ថ្នាំកំចាត់សត្វល្អិត ថ្នាំជំនួយនិងបំប៉នស្រូវ ផ្សេងៗ…មានការឡើងថ្លៃដែលស្ទើតែប្រជាកសិករស្ទើរទទួលយកមិនចង់បាន តើមូលហេតុអ្វីបានជាដំណាំស្រូវចុះថ្លៃទៅវិញនៅពេលយើងទទួលបានផល ។ ការហក់ឡើងថ្លៃ នៃទំនិញ តែដំណាំស្រូវចុះថោក បានធ្វើឲ្យប្រជាកសិករបាក់ទឹកចិត្ត។

ប្រិយមិត្តចោទសួរថា សំណួចម្បងចង់សួរបែបនេះថា តើក្រសួងដែលពាក់ព័ន្ធដឹងពីបញ្ហានេះទេ ហើយបើដឹងឬមិនដឹងតើមានវិធានការបែបណាដែរឬទេ បើនៅតែបែបនេះទៀតតើអោយប្រជាកសិករទាំងអស់គាត់សង្ឃឹមអ្វី កម្ពុជាយើងជាប្រទេសកសិកម្មតែបែរជាផលកសិកម្មទទួលបានតម្លៃមួយទាបទៅវិញ(ខ្ញុំនិយាយចំពោះតែផលិតផលស្រូវទេព្រោះរាល់ថ្ងៃខ្ញុំរស់ដោយសារការធ្វើស្រែស្រូវនេះហើយ)។

តើអាចអោយផលិតផលស្រូវនេះឡើងថ្លៃដូច ប្រេង សាំង ជី និងថ្នាំផ្សេងៗ…នេះបានទេ?

បើនៅតែ ប្រេង ជី ថ្នាំផ្សេង…ឡើងថ្លៃ ហើយផលិតផលស្រូវចុះថ្លៃបែបនេះទៀត គឺប្រាកដណាស់ហ្នឹងមានពលករចំណាកស្រុកទៅនេសាទនៅប្រទេសជិតខាងនឹងកើនឡើងដូចពីមុនហើយ ហើយប្រជាកសិករនឹងឈប់ធ្វើស្រូវលក់ គឺធ្វើសម្រាប់តែក្រពះខ្លួនឯងវិញជាពុំខាន។

១ហត្ថ (ជាមធ្យម) ធ្វើបាន៥ទៅ៦តោនបើស្រូវល្អខ្លាំង ប្រើជី៩បេ១បេស្មើ២០ម៉ឺន ថ្នាំផ្សេងៗសរុប១២ម៉ឺន ប្រេងសាំង៥ទៅ៧កានបើមិនមានភ្លៀង១កាន១២ម៉ឺន ថ្លៃម៉ាស៊ីនបូត៣៥ម៉ឹន មិនគិតទេថ្លៃស៊ីយកកម្លាំងធ្វើការប្រចាំថ្ងៃ ដល់ពេលបានផលស្រូវ ទទួលបាន១គឺឡូតែ ៨៥០រៀល  ចុងក្រោយអត់សល់អីសោះ បើ១ហត្ថមិនបានដល់៥ទៅ៦តោនទេ គឺជំពាក់គេរឹតតែខ្លាំង។

ខ្ញំមិនដឹងថាជូនព័តមាននេះទៅខាងណាទេ ចឹងមានតែជូនទៅខាងអ្នកសារព័តមាននេះហើយបានលឿន ព្រោះថាឥលូវតាមការផ្សព្វផ្សាយ ឥលូវឃើញតែគេផ្សាយស្រាបៀថាឆ្ងាញ់មិនឃើញគេផ្សាយពីស្រូវល្អសោះ។

ប្រិយមិត្តមានយោបល់យ៉ាងណាលើបញ្ហាខាងលើនេះ? សូមចូលរួមដោះស្រាយគ្នាដោយសន្ដិវិធី? ចុះអ្នកវិញ ធ្លាប់ជួបបញ្ហានេះដែរទេ?

Share.