នៅ​ថ្ងៃ​ទី​១​ ខែ​ឧសភា​ ឆ្នាំ​២០២១ ដែល​ត្រូវ​នឹង​ទិវា​កុមារ​អន្តរជាតិ​ ​អ្នក​នាង​ ម៉ាក់ ​សែនសូនីតា​និង​ស្វាមី​លោក ប៉ុល វិបូ​បាន​បរិច្ចាគ​ថវិកា​ទៅ​ឱ្យ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ក្នុង​នាម​កូនប្រុស​របស់​ខ្លួន​កុមារា​​ ប៉ុល បូនីតតូ។

នៅ​ក្នុង​សំណេរ​ដែល​អ្នក​នាង​ម៉ាក់​ ​សែនសូនីតា​ ហៅ​តូតា ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​អ្នក​នាង​បាន​សរសេរ​រៀបរាប់​​ថា​កូន​ប្រុស​តូច​របស់​អ្នក​នាង​ ប៉ុល បូនីតតូ​ បាន​ឧបត្ថម្ភ​​ទឹក​ប្រាក់​ចំនួន ​៥០០​ដុល្លារ​ទៅ​កាន់​មូលនិធិ​គន្ធបុប្ផា​៖
«​បូនីតតូ ​សុំ​ចូលរួម​បរិច្ចាគ​500$​ទៅ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ ​សុំ​ជូត​ទឹកភ្នែក​មាតាបិតា​ដែល​មាន​បុត្រធីតា​ដែល​ឈឺ​នឹង​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីពេទ្យ​…​#​ជួយ​អូន​តូច​ផង​​ #​1$​សង្គ្រោះ​ជីវិត​កុមារ​»

ខណៈ​ដែល​គណនី​ហ្វេសប៊ុក​ Pol Bpneatto ដែល​ជា​គណនី​កូន​ប្រុស​របស់​កញ្ញា​ នោះ​ក៏​បាន​ផុស​ផង​ដែរ​ថា​៖​«រីករាយ​ទិវា​កុមារ​អន្តរជាតិ​ #៤០០០រ ដើម្បី​កុមារ​នៅ​កម្ពុជា #ខ្មែរ​ជួយ​ខ្មែរ​»

ក្រៅ​ពី​ឧបត្ថម្ភ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ហើយ​នោះ​ អ្នក​នាង​ តូតា ក៏​​បានធ្វើ​ការ​អំពាវនាវ​​ក្នុង​យុទ្ធនាការ​ ​​​​​​​​​​#​1$​សង្គ្រោះ​ជីវិត​កុមារ​ ​ដើម្បី​ជា​ចំណែក​មួយ​ក្នុង​ការផ្សព្វផ្សាយ​ឱ្យ​មាន​ការ​ចូលរួម​ជួយ​ឱ្យ​បាន​កាន់​តែ​ច្រើន​និង​ទូលំទូលាយ​ផង​ដែរ​​។

​សូម​ជំរាប​ផង​ដែរ​ ថ្ងៃ​ទី​០១​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ​គឺ​ជា​ខួប​លើក​ទី​៧២ ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ដែល​ទិវា​នេះ​បាន​ប្រារព្ធ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៥០​ ក្នុង​គោល​បំណង​ក្រើន​រំលឹក​និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ចំពោះ​កុមារ​ទាំង​ក្នុង​ជីវភាព​រស់​នៅ​និង​ផ្នែក​ច្បាប់​៕

Telegram-Troryorng
Share.