ដើម្បីរួមចំណែក និងសំរិតសំរាំងធនធានកីឡាករ សម្រាប់ពេលខាងមុខ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា
បានដាក់ផែនការបង្កើតការប្រកួតឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ក្នុងការត្រៀមលក្ខណៈគាប់ប្រសើរមួយសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។

ដូច្នេះសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ក៏បានសម្រេចរៀបចំការប្រកួតមួយ ក្នុងវិញ្ញាសាស្នូកឃ័របុរស គឺកម្មវិធីប្រកួតកីឡាស្នូកឃ័រ King Snooker Cup 2022 ដែលរួមសហការជាមួយក្លិបកីឡាស្នូកឃ័រ KING SNOOKER SPORT CLUB និងមានការចូលរួមឧបត្ថម្ភពីភេសជ្ជៈវីតាមីន Blue ។

ការប្រកួតនឹងចាប់ផ្តើមបើកនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ខាងមុខ ដោយចាប់ទទួលពាក្យចូលរួមប្រកួតពីយុវជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ និងបិទការទទួលពាក្យនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ខាងមុខ៕

***ទំនាក់ទំនងដាក់ពាក្យតាមរយៈលេខ 081 433046

Share.