ភ្នំពេញ ៖ បុរសម្នាក់ ឲ្យតែបានផឹកសុខចិត្តអត់បាយ រហូតដល់បោះបង់ការងារចោល ដើរផឹក ស្រវឹងរាល់ថ្ងៃយប់ ទីបំផុតដើរ ដេកផឹក អត់បាយ៣ថ្ងៃ ប្រទះឃើញដេកស្លាប់បាត់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខហាងមីហឹរ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ ថា អតីតកម្មករលីសែង ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ជាមនុស្សញៀនស្រាទៅហើយ ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃមកនេះ គេឃើញជនរងគ្រោះដើរផឹកស្រាស្រវឹងរករឿងគេឯងតាមដងផ្លូវ តាមផ្លូវជាតិលេខ៤ ផ្លូវសហព័ន្ធរុស្សី ផ្លូវជាតិលេខ៣ ហើយនៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ គេឃើញបុរសខាងលើ ផឹកស្រវឹង ទៅរករឿងវាយអ្នករត់ម៉ូតូកង់បីមុខបរុីពិភពថ្មី២ ផ្លូវជាតិលេខ៣ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រហូតដល់គេអត់ទ្រាំមិនបានតដៃវិញ ឈាមត្រចៀកឆ្វេង សមត្ថកិច្ចឃើញ ឲ្យលុយបានជាង៨មុឺនរៀល ឲ្យទៅលាងរបួស បែជាយកទៅទិញស្រាផឹក អស់៧កំប៉ុង ស្រវឹងដេកដួលបាត់ ស្រាប់តែយប់ឡើង ក្រោកដើរទៅទិញស្រាបានមួយដប ផឹកបន្ត ដើរទៅដេកតាមចិញ្ចើមផ្លូវ ចំណុចមុខហាងមីហឹរ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល គ្មានអ្នកណាចាប់អារម្មណ៍ លុះរហូតដល់វេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ទៅហើយ មិនឃើញក្រោក ភ្ញាក់ ទើសកន្លែងគេធ្វើការ ទើបមានអ្នកដើរទៅដាស់ បំណងឲ្យងើបចេញ បែជាប្រទះឃើញស្លាប់បាត់ ។


ក្រោយពីប្រទះឃើញបុរសញៀនស្រាដេកស្លាប់ សង្ស័យគាំងបេះដូង ព្រោះតែផឹកអត់បាយ សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង រួចដឹកតាមរុឺម៉កម៉ូតូ យកទៅតំកល់ទុកនៅវត្តជន្លង់ម្លូរ ដើម្បីរងចាំសមត្ថកិច្ចជំនាញ ពិនិត្យបន្ត ៕

Share.