អតីតរដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និង​គមនាគមន៍ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីបានទទួលមរណភាពនៅរសៀលថ្ងៃទី ០១ខែមិថុនាឆ្នាំ២០២១នេះដោយរោគាពាធក្នុងជន្មាយុ៧២ឆ្នាំ។

ដំណឹងមរណភាពរបស់អតីតរដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍នេះត្រូវបានប្រកាសឲ្យដឹង ដោយ​លោក សួន សេរី​រដ្ឋា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ប្រចាំ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

យោងតាមសេចក្តីរាយការណ៍ថា មុនពេលលោកទទួលមរណភាព អតីតរដ្ឋមន្ត្រី​ប្រៃសណីយ៍ និង​គមនាគមន៍ និងប្រធាន​ក្រុមការងារ​ថ្នាក់ជាតិប្រចាំ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​រូប​នេះ បាន​ទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ជាង​១​ខែ​មកហើយ ។​

ឯកឧត្តមត្រាំ អ៊ីវតឹក ធ្លាប់ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០។ ឯកឧត្តមក៏ធ្លាប់កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៦ផងដែរ៕

Share.