ក្រុមបាល់ទះអង្គុយបុរសកម្ពុជា បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២សិត នៅរសៀលថ្ងៃអង្គារ ទី២ ខែសីហា នេះ។

ដូច្នេះក្រុមបាល់ទះអង្គុយបុរសកម្ពុជា នឹងត្រូវឡើងទៅជួបក្រុមថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។

គួរដឹងថាក្រុមបាល់ទះអង្គុយបុរសកម្ពុជា ស្ថិតនៅកំពូលតារាង Group 2 បន្ទាប់ពីយកឈ្នះ ហ្វីលីពីន ៣សិតទល់០សិត និងបន្តយកឈ្នះ មីយ៉ាន់ម៉ា ៣សិតទល់១សិត៕

រូបភាព៖ Cambodia 2023

Share.