ស្របពេលដែលយន្ដហោះរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ត្រូវបានគេរាយការណ៍ថា បានមកដល់តៃវ៉ាន់នោះ ចិនបានប្រកាសបិទដែនអាកាសក្នុងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ សម្រាប់យន្ដហោះស៉ីវិល ខណៈយន្ដហោះរបស់លោកស្រី ត្រូវបានអមដំណើរដោយយន្ដហោះយោធាតៃវ៉ាន់ ឆ្ពោះទៅកាន់ ទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅមុននេះបន្តិច។

ទន្ទឹមនោះអាមេរិកក៏បានបញ្ជូននាវាចម្បាំង 4គ្រឿងទៅក្បែរព្រំដែនតៃវ៉ាន់ និង ចិនដែរ ប៉ុន្ដែអាមេរិកថាខ្លួនគ្រាន់តែបញ្ជូនទៅតាមទម្លាប់ ខណៈភាគីចិនបានចោទអាមេរិកថា កំពុងបង្កហេតុ ជាមួយចិន។

នៅពេលដែលយន្ដហោះប្រធានសភាអាមេរិកចុះចតនៅអាកាសយានដ្ឋានទីក្រុងតៃប៉ិ សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើង ពាសពេញទីក្រុង។

ខណៈចិនបានបញ្ជូនយន្ដហោះចម្បាំង Su-35 ហោះឆ្វែលដែនអាកាសរបស់តៃវ៉ាន់តាំងពីល្ងាច មកដល់ពេលនេះ ក្រោយទទួលដំណឹងថា លោកស្រី Nancy Pelosi នឹងមកដល់តៃវ៉ាន់នាយប់ថ្ងៃទី 02 ខែ សីហា ឆ្នាំ 2022 នេះ៕

Share.