ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ។ គឺជាដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

ជាការកត់សម្គាល់ដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជារបស់ប្រមុខការទូតមហាយក្សចិន បានធ្វើឡើងក្នុងគ្រាដែលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Polosi ក៏បានធ្វើដំណើរដ៏គួរឱ្យភ្ជាក់ផ្ញើលទៅដល់ក្រុងតៃប៉ិកោះតៃវ៉ាន់ផងដែរ៕

Share.