ទីបំផុតកីឡាការិនីប៊ូស្យាជនពិការ សន សាល ប្រភេទពិការ BC 2 ដណ្តើមបានមេដាយមាស លើវិញ្ញាសាឯកត្តជនជូនកម្ពុជា ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

​​គួរដឹងថាកម្ពុជា​បាន​បញ្ជូន​​​​អត្តពលិក​ជន​ពិការ​កីឡា​ប៊ូស្យា​​ចំនួន​​៤​រូប​គឺ​​៖
– លោក តេង សូជី គ្រូ​បង្វឹក
– កញ្ញា ថៃ ធីតា គ្រូ​ជំនួយ
– កីឡាករ វណ្ណា ណាក់
– កីឡាករ ពេជ ការ៉េ
– កីឡាការិនី សន សាស
– កីឡាការិនី គាត ចាន់នី។

ខណ:​កាល​វិភាគប្រកួតកីឡាប៊ូស្យា ប្រព្តឹត្តិទៅចាប់ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ២០២២៕

រូបភាព៖ Cambodia 2023

Share.