សៀមរាប ៖ មនុស្ស៣នាក់ ក្នុងនោះប្រុស១នាក់ ស្រី២នាក់ បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកច្រើននាក់ទៀតរងរបួសធ្ងន់ធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ បើកបុកជាមួយគោយន្តកន្ត្រៃ បើកច្រាសទិស កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៦ ភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ ជាប្តីប្រពន្ធនិងប្អូន រស់នៅជាមួយគ្នាក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 3E-1209 បានបើកបរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុក ជាមួយនិងគោយន្តកន្ត្រៃបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យខាងគោយន្តកន្ត្រៃ ដាច់ជាច្រើនកំណាត់ ធ្វើឲ្យអ្នករួមដំណើរ ស្លាប់៣នាក់ របួសច្រើននាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងគោយន្តកន្ត្រៃ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.