ក្រោយបង្ហាញរូបភាពសិចស៊ីថ្មីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ប៉ូ គីមថេងសុតធីតា​ MGC2021​ (Miss Grand Cambodia 2021) បានទម្លាយរូបភាពចាស់មុនចូលរួមប្រកួត ដោយនាងបានភ្ជាប់ជាមួយសារចាត់ដោតប៉ុន្មាន ជាការលើកទឹកចិត្តដល់នារីៗ។

ប៉ូ គីមថេងសុតធីតា​ បានរៀបរាប់ទាំងស្រុងថា ៖ «សារលើកទឹកចិត្តសំរាប់មិត្តនារីគ្រប់រូប Sothida Pokimtheng Official ជូនចំពោះបងប្អូនដែលហៅខ្ញុំថាស្តេចរាងស្អាត😂 លើកលោកនេះមិនមានស្រីអាក្រក់ទេ មនុស្សស្រីទូទាំងពិភពលោកសុទ្ធតែជាស្រីស្អាត តែម្នាក់ៗមានភាពស្រស់ស្អាតរាងខ្លួនទៅតាមធម្មជាតិដែលផ្តល់អោយ មិនមានអ្នកណាកើតមកស្អាតល្អគ្រប់10ទេ »។

ម្ចាស់មកុដរូបនេះបានសង្កត់ធ្ងន់ថា «សំខាន់ខ្លួនអ្នកដែលជាម្ចាស់ខ្លួន ស្រលាញ់ខ្លួនបានកម្រឹតណា ប្រឹងកែប្រែខ្លួនអ្នកបានកម្រឹតណា ឆ្នៃខ្លួនអ្នកអោយមានតម្លៃទើបអ្នកដទៃត្រូវការ ចូលស្រលាញ់ខ្លួនឯងអោយបានច្រើនបំផុត មុននិងចង់អោយអ្នកដទៃស្រលាញ់អ្នកដែលជាខ្លួនអ្នក សម្រស់ពិតជាសំខាន់តែអ្វីដែលចាំបាច់បំផុតថែមទៀតនោះគឺសុខភាព 💛✨🕊»។

បន្ទាប់ពីឃើញការបង្ហោះបែបនេះ តើហ្វេនដាក់ពិន្ទុរយ៉ាងណាដែរ?

Share.