ពិតជាប្លែកអារម្មណ៍មែនទែន ខណៈដែលកំពូលតារាចម្រៀងស្រី មាស សុខសោភា បានបង្ហាញរូបភាពទៅធ្វើបុណ្យជាច្រើនកន្លែងជាមួយស្វាមី។ នៅក្នុងនោះដែរ ថ្មីៗនេះ អ្នកនាងបានដឹកដៃស្វាមីទៅធ្វើបុណ្យតាមវត្តបុរាណៗនៅទឹកដីនៃប្រទេសឡាវ។

គេចាប់អារម្មណ៍ឃើញសារថ្មីមួយរបស់អ្នកនាង មាស សុខសោភា ដែលលើកទឹកចិត្តឱ្យហ្វេនចាប់ផ្ដើមយកចិត្តទុកដាក់ថែទាំសុខភាពរាងកាយ នឹងផ្លូវចិត្ត ដោយចៀសពីការប្រើទូរស័ព្ទច្រើនពេក ហើយងាកមកចាប់អារម្មណ៍លើការអានសៀវភៅ ស្ដាប់ព្រះធម៌ និងធ្វើលំហាត់ប្រាណលំៗ ដើម្បីទទួលបានសុខភាពល្អប្រសើរ។

អ្នកនាង មាស សុខសោភា ដែលជាម្ចាស់បទ «ឈឺចាប់ច្រើនដង» បានបង្ហោះសារទាំងស្រុងថា ៖

«តោះបងប្អូនចាប់ផ្តើមធ្វើទំលាប់ថ្មីៗដែលយើងមិនធ្លាប់ធ្វើពីមុនដូចជារៀនអានសៀវភៅស្តាប់ធម៏ធ្វើលំហាត់ប្រាណស្រាលៗនិងធ្វើដំណើរទៅកន្លែងណាដែលមិនសូវមានមនុស្សច្រើនៗហើយហ្នឹងមានធម្មជាតិពិតៗហើយកុំលេងទូរសព័្ទច្រើនម៉ោងពេក🥹នៅពេលនោះហើយយើងហ្នឹងដឹងថារាងកាយរបស់យើងឈឺចុកចាប់និងនឿយហត់នៅត្រង់កន្លែងណា៎ខ្លះ?ហើយយើងហ្នឹងអាចដឹងថាចិត្តរបស់យើងត្រូវការអ្វីពិតប្រាកដហើយតែសូមមេត្តាស្រូបទាញយកតែរឿងល្អៗយកមកទុក្នុងចិត្តបានហើយណាបងប្អូនហើយកុំលោភលន់ពេកណា៎នោះពួកយើងបានសុខហើយ🌎🌎❤️🙏❤️🙏🇰🇭🇰🇭 លោកតាសក់សភ្នំត្បែង»

Share.