Wednesday, August 17 Login

កណ្តាល ៖ ក្រុមអ្នកញៀនលេងល្បែងអាប៉ោងចំនួន៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ចំណែក២នាក់ទៀត រត់លឿនជាងគេ គេចបាត់ស្រមោល បន្ទាប់ពីប្រមូលផ្តុំគ្នាលេងល្បែងសុីសង អាប៉ោង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

អ្នកញៀនល្បែងទាំង៦នាក់ ៖
១-ឈ្មោះ ទ្រី ស៊ូឃីវ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរ លក់ដូរ ជាម្ចាស់ទីតាំង ។
២-ឈ្មោះ ចុន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំ ខាងលើ ជាមេអាប៉ោង ។
៣-ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើមេអាប៉ោង ។
៤-ឈ្មោះ ណុប យឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកលេងអាប៉ោង។
៥-ឈ្មោះ តាំង យូអី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកលេងអាប៉ោង ។
៦-ឈ្មោះ អឿន ឡៃហ៊ាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ អ្នករៀបចំម្ហូបអាហារ និងចងការប្រាក់ឲ្យអ្នកលេងអាប៉ោង ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបាន ៖ គ្រាប់អាប៉ោង៤គ្រាប់,តុមានគូសជាហាន់តោ សម្រាប់លេង ០១ ,កៅអីជ័រចំនួន១៣, អំពូលភ្លើង០១, កង្ហារ០២, គម្រប់អាប៉ោង ០១, ចានដែកទ្រចាន់អាប៉ោង០១, ចានថ្ម០១, ទូរសព្ទដៃ ចំនួន ០៦គ្រឿង, ប្រាក់រៀល ៣៧១,៧០០៛, ប្រាក់ដុល្លារ ៣០០$ ។

ក្រោយពីឃាត់ខ្លួនបាន ក្រុមអ្នកញៀនល្បែងត្រូវបាននាំខ្លួនទៅការិយាល័យជំនាញ ស្នងការខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.

Leave A Reply