សម្ដេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតី ពិធីប្រកាសផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើតាមលិខិតរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យត្រាស់បង្គាប់តែងតាំងឯកឧត្តម គីម រិទ្ធី ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសឯកឧត្តម ប្រាក់ សុវណ្ណ ដែលចូលនិវត្តន៍៕

Share.