គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ចំណុចសំខាន់ចំនួន៣ ជុំវិញសភាពការណ៍តានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដោយបញ្ជាក់នូវជំហរ៣ចំណុច។ គោលជំហរទាំង៣ចំណុចរបស់គណបក្សកាន់អំណាចមានដូចខាងក្រោម៖

១. គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសប្រកាន់ខ្ជាប់ជានិច្ចនូវគោល នយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

២. គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមកន្លងមករវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។

៣. គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

Share.