ភ្នំពេញ៖ នាំគ្នាចូលហាងផឹកស៊ីធ្វើខ្លួនហ៊ឺហារពេលហៅម្ចាស់ហាងគិតលុយអស់ 330 ដុល្លារ គ្មានលុយឲ្យបែរជានាំគ្នាកូរម្ចាស់ហាងវិញហើយចេញទៅបាត់អស់។

យោងតាមសំដីម្ចាស់ហាងបានរៀបរាប់ដឹងថា នៅយប់ថ្ងៃទី១ ខែសីហាឆ្នាំ ២០២២ មានបុរសពីរនាក់បាននាំគ្នាចូលទៅផឹកស៊ីហាងរបស់គាត់ រួចក៏បានហៅម្ហូបក្លែមនិងស្រាបារីភេសជ្ជៈជាច្រើនមុខ តាំងក្បាលព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រ ខណៈពេលស្រវឹងស្រឿងៗក៏បានហៅម្ចាស់ហាងឲ្យលុយ ដោយសរុបទាំងម្ហូបទាំងស្រាបៀរនិងភេសជ្ជៈនិងបារី អស់ចំនួន 330 ដុល្លារ ខណៈពេលឃើញអស់ច្រើនពេក បុរសទាំងពីរនាក់ខាងលើនេះបានឡូឡា នាំគ្នាកូរពេញហាងតែម្ដង ហើយក៏បាននាំគ្នាចេញទៅបាត់ដោយមិនទាន់បានគិតលុយឱ្យម្ចាស់ហាងនោះទេ មួយសន្ទុះក្រោយមកបុរសម្នាក់ក្នុងចំណោមបក្សពួក ១ នាក់ទៀត បានឆាតមកបបួលម្ចាស់ហាងដេក ទើបរូបគេគិតលុយឱ្យទាំងអស់។

ដោយម្ចាស់ហាងទ្រាំនឹងទង្វើរបស់បុរសទាំងពីរនាក់ខាងលើនេះពុំបានទើបទម្លាយរឿងផ្សាយព័ត៌មាននិងសូមឲ្យម្ចាស់ខ្លួនចូលខ្លួនមកសងបំណុលថ្លៃផឹកស៊ី បើពុំដូច្នេះទេម្ចាស់ហាងខាងលើនឹងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី៕

Share.