Wednesday, August 17 Login

តាមការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរ៉េប វណ្ណដា (Vann Da) បានឱ្យដឹងថា លោកត្រៀមនឹងរៀបចំការប្រគំតន្ត្រីដ៏ធំនិងសម្បើមជាងគេប្រចាំឆ្នាំ ២០២២នេះ ជាលើកដំបូងបំផុតនៅប្រទសកម្ពុជា ដោយមានការចូលរួមពីសិល្បករមកពីប្រទេសថៃនៃផលិតកម្ម HypeTrain ។

ការប្រគំតន្ត្រីមួយនេះ ត្រូវបានប្រកាសថា មានលក្ខណៈ 18+ ពោលគឺអ្នកដែលអាចចូលរួមបានគឺមានអាយុ 18ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ SKULL TOUR ដ៏អស្ច្ចារ្យពី វណ្ណដា មានការស្វាគមន៍ និងសម្ដែងពី OG BOBBY, Sprite, GUYGEEGEE, និង ESkiimo ដែលពួកគេជាសិល្បករថៃកិត្តិយស។ ក្រៅពីនោះក៏មានការសម្ដែងពីសិល្បករនៅក្រោមផលិតកម្មបារមីដូចជា Sophia Kao, Polarix – ប៉ូឡារិច, Vanthan – វណ្ណថាន, La Cima Cartel។

គួរដឹងដែរថា ការប្រគំតន្រ្ដីនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ខាងមុខ ហើយនឹងមាននៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ៕

Share.

Leave A Reply