យោងតាមការបញ្ជាក់របស់សាលាតម្រង់ទិសបាល់ទាត់ខេត្តព្រះសីហនុ បានឲ្យដឹងថានៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ប្អូនៗដែលស្រឡាញ់ចូលចិត្តវិស័យកីឡាបាល់ទាត់ និងមានបំណងចង់ក្លាយខ្លួនជាកីឡាករអាជីបនៅថ្ងៃអនាគតទាំងអស់ឲ្យបានជ្រាបថា៖

សាលាតម្រង់ទិសបាល់ទាត់ខេត្តព្រះសីហនុនឹងមានការជ្រេីសរេីសកីឡាករអាយុក្រោម១៥ឆ្នាំ មកធ្វេីតេស្តសមត្ថភាព ដេីម្បីក្លាយជាកីឡារអាយុក្រោម១៥ឆ្នាំរបស់សាលាតម្រង់ទិសបាល់ទាត់ខេត្តព្រះសីហនុ ក៏ដូចជាកីឡាករដែលដំណាងឲ្យខេត្តព្រះសីហនុសម្រាប់ការប្រកួតថ្នាក់ជាតិផ្សេងៗ។

អត្ថប្រយោជន៍ដែលទទួលបាន៖
– ទទួលបានការបណ្តុះបណ្តាលជំនាញបាល់ទាត់ដែលត្រឹមត្រូវនិងច្បាស់លាស់
– មានឱកាសក្លាយជាកីឡាករអាជីបនិងជាប់ជាកីឡាករជម្រេីសជាតិនៅថ្ងៃអនាគត
– មានឱកាសចេញទៅប្រកួតជាមួយក្រុមផ្សេងៗនៅក្រៅខេត្ត
– ទទួលបានការអប់រំ វិន័យ សីលធម៌ សុជីវធម៌ និងការធ្វេីការងារជាក្រុមទាំងនៅលេីទីលានប្រកួត និងក្រៅទីលានប្រកួត។

សូមប្អូនៗទាំងអស់ត្រៀមខ្លួនឲ្យបានល្អ សម្រាប់ព័ត៌មានលម្អិតសូមអានបន្ថែមនៅខាងក្រោមឬទំនាក់ទំនងផ្ទាល់ជាមួយលោកគ្រូគង់ វិច្ឆិកា និងលោកគ្រូ ខៀវ សារ៉េត ដែលទទួលបន្ទុកហ្វឹកហាត់ផ្សេងៗសាលាតម្រង់ទិសអាយុក្រោម១៥ឆ្នាំខេត្តព្រះសីហនុ៕

Share.