ក្រោយ​ពី​មាន​ប្រកាស​តែងតាំង​កញ្ញា អ៊ូ បញ្ញាសុកិត្យា គឺជានាយិកាប្រតិបត្ដិក្លិប ក្រុម​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021បាន​បង្ហាញ​ពី​តួនាទី​ថ្មី​របស់​បុគ្គល​សំខាន់ៗក្នុង​ក្រុម​ដើម្បី​ប្រតិបត្តិ​ការងារ​ចាប់​ពី​ពេល​នេះ​ទៅ​មុខ​ទៀត។

បើតាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប និង​ឈុត​យុវជននៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២១ ​ថា៖
១.លោក ហុក សុចិត្រា គឺ​ជា​អគ្គ​លេ​ខា​ធិ​ការ និង​ជា​នា​យក​បច្ចេក​ទេស
២.លោក DE CARNYS, GREGOIRE MATTHEW SINCLAIR គឺ​ជា​គ្រូ​ជំ​នួយ​ក្រុម​ធំ និង​ជា​ប្រ​ធាន​គ្រប់​គ្រង​ផ្នែក​អភិ​វឌ្ឍ​យុវ​ជន​ថ្នាល
៣.លោក ឡុង ឬទ្ធា គឺជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ
៤.លោក ភោគ គឹមសៀក គឺ​ជា​គ្រូ​បង្គោល​ក្រុម​យុវ​ជន​អា​យុ​ក្រោម ១៥ឆ្នាំ

Telegram-Troryorng
Share.