ភ្នំពេញ៖មានយុវជន២ក្រុមបានបើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌបឹងកេងកងចុះអន្តរាគមន៍ទាំងអធ្រាត្រ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០២:០០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ១៤៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានបញ្ជាក់ថា មុនពេលកេីតហេតុ គេបានឃេីញ យុវជនមួយក្រុម ដែលជាបុគ្គលិក ខាងសាច់អាំងចិន ប្រហែលធ្លាប់មានទំនាស់ពាក្យសម្តី ជាមួយភាគីម្ខាងទៀតដែលបានប្រាប់ថាជាក្រុមលៀសហាលទួលទំពូង។ លុះដល់វេលាកេីតហេតុខាងលេី ភាគីខាងហាងសាច់អាំងចិនបានឃេីញខាងលៀសហាល ជិះម៉ូតូមកក៏បាន កាក់ម៉ូតូ រួចធ្វេីសកម្មភាពវាយនិង កម្ទេចម៉ូតូមួយគ្រឿង ម៉ាក ឌ្រីមសង់ ០១៨ ពាក់ស្លាកលេខ កណ្ដាល 1Z -6346 ដែលជារបស់ ភាគីក្រុមលៀសហាលរងការខូចខាត យ៉ាងដំណំ។ចំណែកឯងម្ចាស់ម៉ូតូ ភ័យស្លន់ស្លោ រត់ចោលម៉ូតូ រួចបានទៅហៅ គ្នីគ្នាមកកន្លែងកេីតហេតុ ដេីម្បីយកម៉ូតូ ស្រាប់តែមកដល់កន្លែងកេីតហតុ ដោយមានការខឹង សម្បារ ក៏បម្រុងនឹងបេីកឆាកប្រយុទ្ធម្តងទៀត តែត្រូវបាន កម្លាំងនគរបាល រួមទាំង អាវុធហត្ថ សហការគ្នា ឃាត់ខ្លួនភ្លាមៗផងដែរ ។

ជុំវិញហេតុការណ៍នេះ មិនមានអ្នករងរបួសនោះទេ គឺខូចខាតតែទ្រព្យសម្បត្តិ (ម៉ូតូ) តែប៉ុណ្ណោះដោយភាគីទាំងសងខាងប្រកែកយកត្រូវរាងខ្លួន។

ក្រោយពេលកេីតហេតុ កម្លាំងសមត្ថកិច្ច ចម្រុះរបស់ អធិការនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន ជនសង្ស័យទាំង២ក្រុម យកទៅសាកសួរនាំ រួចចាក់ការបន្ត តាមនិតិវិធីផ្លូវច្បាប់៕

អត្ថបទ និង រូបភាព៖ ទូច វិច្ឆិកា

Share.