កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ចុះទប់ស្កាត់កុំឱ្យប្រជានេសាទ នេសាទហួសដែនកំណត់ លក្ខណៈទ្រង់ទ្រាយធំ ដើម្បីការពារកុំឱ្យដាច់ពូជត្រី ដែលធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ។

ប្រធានក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីមាត់ព្រែកអំបែងចែស ដល់កោះបឹងស្រែ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ករណីបង្រ្កាបនេះ សមត្ថកិច្ចបានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងមានដូចជា របាំងសាច់អួនក្រឡាញឹកចំនួន១៣របាំង ប្រវែង ៣៩០០ម៉ែត្រ ឡុកចំនួន២៦គ្រឿង លបលូចំនួន៣៣មាត់ បង្គោលចំនួន២៥០០ដើម ចាក់លែងត្រីស្រស់ចំរុះ ចំនួន៥០គីឡូក្រាមចូលទន្លេវិញ។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្វបានឲ្យដឹងថាបទល្មើសនេសាទលក្ខណៈទ្រង់ទ្រាយធំ កំពុងតែរីករាលដាលជាបន្តបន្ទាប់ ហេតុនេះហើយកម្លាំងចម្រុះដឹកដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបជាបន្ទាន់ ព្រោះរដញវនេះ.ជារដូវទឹកឡើងជារដូវត្រីពង ដើម្បីការពារធនធានធម្មជាតិឲ្យបានគងវង្ស៕

អត្ថបទ៖ កំពង់ធំ

Share.