ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) បុរសជនជាតិចិនម្នាក់ បានបាញ់សម្លា.ប់ខ្លួនឯងដោយពុំទាន់ដឹងមូលហេតុកាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០នាទី​ ស្ថិតត្រង់ចំនុចភោជនីដ្ឋានអង្គរបិច ក្រុម១៦ ភូមិ០៤ សង្កាត់ លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីផ្នែកអន្តោប្រវេសន៍បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ១០ ធ្នូ ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី ០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900 894773សុពលភាពថ្ងៃទី ០៦ សីហា 2023។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទ៖ ក្រុងព្រះសីនុ

Share.