កំពង់ស្ពឺ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកល្បឿនលឿនជ្រុលទៅបុកគល់ស្ពានផ្លូវល្បឿនលឿន បណ្តាលឲ្យដាច់ធ្លាក់កាប៊ីន កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំ ណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួ ច ខេត្តកំពង់ស្ពឺ ។

រថយន្តបង្កកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងសុឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 អ្នកបើកបរឈ្មោះសន សាល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅ ភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំព ត ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ រេចង្កូតទៅបុកគល់ស្ពានផ្លូវ ល្បឿនលឿន បណ្តាលឲ្យដាច់ធ្លាក់កាប៊ីន អ្នកបើកបររងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យរួចអូសរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.