បន្ទាយមានជ័យ៖ ជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូ ជាបន្តបន្ទាប់ ត្រូវបានកម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ និងប្រមូលម៉ូតូបានចំនួន៥គ្រឿងទុកជូនម្ចាស់ដើមវិញ។ជនសង្ស័យទាំងបីរនាក់ខាងលើនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងចាត់ការតាមច្បាប់នៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ ២០២២នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យទាំង៣នាក់មានទី១ មានឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុសអាយុ១៥ឆ្នាំ។ ទី២.ឈ្មោះ ជួង រ៉ាសល់ ភេទប្រុសអាយុ១៥ឆ្នាំ។ និងទី៣ ឈ្មោះ ធូ ចាន់ថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនសង្ស័យរស់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។


ការឃាត់ខ្លួននេះបន្ទាប់ពីទទួលពាក្យបណ្តឹងឈ្មោះ យឹម វីរៈ ភេទប្រុសអាយុ ២៦ឆ្នាំ (មុខរបបសន្តិសុខ) តំណាងអោយជនជាតិឥណ្ឌូនេស៊ី ជាម្ចាស់ម៉ូតូបានបាត់ម៉ូតូម៉ាក់ហុងដាគ្លិចនៅវេលាម៉ោង ១.៣០នាទីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២២នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត និងទទួលពាក្យបណ្តឹងឈ្មោះ គឹម វណ្ណៈ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបអាជីវករ រស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែតដែលត្រូវបានចោរលួចម៉ូតូម៉ាក់ស្គូពីដែលពាក់ស្លាកលេខបាត់ដំបង1O.4585ដែលបាត់នៅវេលាម៉ោង១.៣០នាទីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹង២ករណី ថាបាត់ម៉ូតូ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់និងដកហូតម៉ូតូចំនួន៥គ្រឿងមានម៉ូតូហុងដាគ្លិចចំនួន៣គ្រឿង និងម៉ូតូម៉ាក់ហុងដាស៊ូមឺអ៊ិចចំនួន២គ្រឿង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នៅចំណុចផ្ទះសំណាក់ស្ថិតភូមិប៉ាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត។

ពេលសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត តាមចម្លើយសារភាពរបស់ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ដោយឡែកម៉ូតូចំនួន៥គ្រឿងដែលជនសង្ស័យលួចនោះកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីប្រគល់ជូនវិញ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.