ព្រះវិហារ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីផឹកស្រវឹងឈ្លោះរករឿងប្រពន្ធ ដោយទ្រាំមិនបានប្រពន្ធបានជេរតបតវិញ ហើយប្តីស្ទុះវឹងកាប់២ពូថៅ ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ឃើញប្រពន្ធស្លាប់យកកាំបិតមកចាក់ពោះខ្លួនឯង៣កាំបិតធ្លាយពោះវៀន តែមិនស្លាប់ សមត្ថកិច្ចទៅដល់ចាប់ខ្លួនតែម្តង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ស្ត្រីរងគ្រោះមានឈ្មោះ ធៀម រុី អាយុ៤៩ឆ្នាំ មុខរបរកសិករ ចំណែកប្តីជាជនដៃដល់មានឈ្មោះ ខៀវ សាំង អាយុ៥១ឆ្នាំ មុខរបរកសិករ មានកូនចំនួន៤នាក់ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ បុរសជាប្តីផឹកស្រាអស់កន្លះលីត្រទៅហើយ ស្រវឹងហើយដើរចូលផ្ទះ មានកាន់ស្រាមួយដបទៀតផង ឈ្លោះរករឿងប្រពន្ធ ទាញពូថៅកាន់នឹងដៃ គម្រាម លុះប្រពន្ធទ្រាំលែងបាន ឈរជ្រែងចំទាលជេរ តបតវិញ រហូតដល់ប្តីស្ទុះចូលកាប់២ពូថៅ ត្រូវក្បាលធ្លាយខួរ និងត្រូវសៀតផ្កាឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយក្រោយពីឃើញប្រពន្ធស្លាប់ ភាគីខាងប្តីរត់ទៅយកកាបិតមកចាក់ពោះខ្លួនឯងចំនួន៣កាំបិត ប៉ុនប៉ងសម្លាប់ខ្លួនឯង តែមិនស្លាប់ ផ្អើលអ្នកភូមិ សមត្ថកិច្ចចុះទៅឃាត់ខ្លួនបាន ។

ជនដៃដល់បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញនៃអធិការដ្ឋាន ដើម្បីបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.