បាត់ដំបង÷ មន្ត្រីជំនាញដកហូតទំនិញមួយរថយន្តពេញ សង្ស័យខុសច្បាប់ ខណ:ក្រុមឈ្មួញដឹកជញ្ជូនចូលទីផ្សារក្រុងបាត់ដំបង ប្រុងចែកចាយបន្ត។

ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមន្ត្រី និងកម្លាំងគណៈបញ្ជាការកងឯកភាពក្រុង រួមមួយមន្ត្រីគយ និងរដ្ឋាករតំបន់ ( ចល័ត )។

ភ្លាមៗកម្លាំងចម្រុះមិនបានឃាត់ខ្លួនអ្នកពាក់ព័ន្ធទេ ប៉ុន្តែបានស្នើដល់ម្ចាស់ទំនិញសហការជាមួយដោយនាំយកទំនិញទាំងអស់ខាងលើទៅកាន់ទីស្នាក់ការមន្ត្រីគយ និងរដ្ឋាករតំបន់ ( ចល័ត ) ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ថាទំនិញដែលដឹកជញ្ជូននាំចូលនេះបានបង់ពន្ឋប៉ុន្មានភាគរយ ឬក៏មិនបានបង់ពន្ធទាំងស្រុង។

ករណីដដែលនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងបណ្តាញសង្គមបានក្រើនរម្លឹកទៅដល់បណ្តាអ្នករកស៊ីទាំងអស់សូមឲ្យចូលរួមបង់ពន្ធឲ្យបានត្រឹមត្រូវកុំគេចវេស ជាងនេះទៀតបានសង្កត់ធ្ងន់ដល់មន្ត្រីគយផងដែរសូមកុំរឹងត្រគាកស្តូកពេក។

ទំនិញដែលសង្ស័យគេចវេសមិនបង់ពន្ធជូនរដ្ឋនេះរួមមាន: ប៊ីចេង ម៉ាក ANKEE ចំនួន ៦០ការ៉ុង, ស្ករដូងចំនួន ៣០កេះ, បារី តិចសាសចំនួន ១៦០កេះ, បារីអូរីសចំនួន ៥០កេះ, ដែកញ៉ូមចំនួន ១០៤ដុំ, ប៊ីយែរ បាត់វ៉ៃស័រចំនួន ១០០កេះ និងកាហ្វេគ្រាប់ចំនួន ៣០បាវ៕

អត្ថបទ÷ ដំបងក្រញូង

Share.