យុវជន ស៊ូ មេងហុង កើតនៅថ្ងៃទី ២៧ មិថុនា ២០០៧ តួនាទីជាខ្សែប្រយុទ្ធពាក់អាវលេខ១៣ ក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ ក្នុងពានរង្វាន់ AFF U16 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងនាមជាខ្សែប្រយុទ្ធ ស៊ូ មេងហុង បានទាត់បញ្ចូលទីចំនួន២គ្រាប់គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមជម្រើសជាតិកម្ពុជាឈ្នះជម្រើសជាតិអូស្ត្រាលី ក្នុងលទ្ធផល៤-២ នៅកីឡដ្ឋាន Sultan Agung Bantul។ ខណ:យុវជនខេត្តកំពតមានចំនួន២រូបជាប់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំ គឺកីឡាករ ស៊ូ មេងហុង និងកីឡាករ សេង ឆាយរ៉ាយុទ្ធ

​គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៤គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ​កីឡាករ វ៉ា ដាវីដ នៅ​នាទី​ទី១ កីឡាករ ស៊ូ ម៉េងហុង នៅ​នាទី​ទី១៣ និង​៩១ និង​កីឡាករ សួន មករា នៅ​នាទី​៧៥។ ចំណែក​គ្រាប់បាល២គ្រាប់​របស់​អូស្រ្តាលី រក​បាន​ដោយ​កីឡាករ Ayman Gulasi នៅ​នាទី​៣០ ដោយ​បាល់​ពិន័យ១១ម៉ែត្រ និង​កីឡាករ Max Hately នៅ​នាទី​៨៣៕

Share.