ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េ ប្រភេទដឹកទំនិញ បេីកបរ ខ្វះការប្រុងប្រយ័ត្ន រេចង្កូត បុករះរថយន្ត២គ្រឿង កង់បីឥណ្ឌា៤គ្រឿង ម៉ូតូ១គ្រឿង បង្កអោយមានការភ្ញាក់ផ្អេីលពេញផ្លូវ។

ហេតុការណ៍នេះដែរកេីតឡេីងនៅវេលាម៉ោង ០៩:៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានបញ្ចាក់ថាមុនពេលកេីត ហេតុគេបានឃេីញ រថយន្តកូរ៉េមួយគ្រឿង ប្រភេទដឹកទំនិញ បេីកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A -2064 ស្រាប់តែមកដល់ចំណុចកេីតហេតុ បានរេចង្កូតមកបុកចំពីក្រោយគូត រថយន្ត ម៉ាក LEXUS GX470 ផ្ទប់ជាប់ម៉ូតូម៉ាក Zoomer-X ដោយនារីម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយរថយន្តខាងលេីមិនទាន់អស់ល្បឿន ក៏បន្តទៅបុកនិង រថយន្តម៉ាកព្រូសមួយទៀត រួចក៏បន្តទៅបុកកង់បីឥណ្ឌា៤គ្រឿងបន្ថែមទៀត បណ្តាលអោយរងការខូចខាងយ៉ាងដំណំ។

ក្រោយនៅពេលកេីតហេតុ នារីដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ
ចំណែលខាងរថយន្តបង្ក បានខលហៅ តំណាងមកជួយដោះស្រាយចរចារ ដោយព្រមសងថ្លៃខូចខាត ការជួលជុលទៅកាន់ជនរងគ្រោះ ទាំងអស់ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុតែម្តង។

អត្ថបទ ÷ទូច វិច្ចិកា

Share.