ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែកក្កដា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធកណ្តាល Marcus Haber ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

បច្ចុប្បន្នខ្សែប្រយុទ្ធ Marcus Haber សញ្ជាតិកាណាដា របស់ក្លិបព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបាន១៥គ្រាប់នៅក្នុងលីគកំពូលកម្ពុជា ចាញ់កីឡាករ Takumu Nishihara សញ្ជាតិជប៉ុន របស់ក្លិប Tiffy Army ចំនួន១គ្រាប់។

គួរដឹងថា Marcus Haber គឺជាកីឡាករបរទេសទី៣ ឈ្នះពានកីឡាករឆ្នើមប្រចាំខែ បន្ទាប់ពី Emmanuel Mbarga ឈ្នះនៅខែមីនា, Takumu Nishihara ឈ្នះនៅខែមេសា និង Marcus Haber នៅខែកក្កដា។

បេក្ខភាពកីឡាករឆ្នើមប្រចាំខែកក្កដា (Player of the Month) ទាំង៧រូបដូចជា៖
– កីឡាករ Gabriel Silva​ សញ្ជាតិប្រេស៊ីល របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ Takumu Nishihara សញ្ជាតិជប៉ុន របស់ក្លិប Tiffy Army
– កីឡាករ សុះ ស៊ូហាណា របស់ណាហ្គាវើលដ៍
– កីឡាករ Marcus Haber សញ្ជាតិកាណាដា របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ Andres Nieto សញ្ជាតិកូឡុំប៊ី របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Lee Jeagun សញ្ជាតិកូរ៉េខាងត្បូង របស់ក្លិបវិសាខា៕

Share.