កណ្តាល ៖ រថយន្តកូរ៉េដឹកឥដ្ឋការ៉ូមួយគ្រឿង បើកលឿនជ្រុលកៀររថយន្តហ្វ័ត ស្របទិស បណ្តាលឲ្យរងខូចខាត ហើយមិនឈប់ បន្តបើករត់គេច បានជាង១គីឡូម៉ែត្រ ជ្រុលបុកពីក្រោយរថយន្តស្តារិច ផ្លោងខ្ទាតទៅលើសួនពុះចែកផ្លូវ រួចក្រឡាប់ផីង ចាក់ឥដ្ឋការ៉ូចោលពេញផ្លូវ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ហុីយ៉ាន់ដាយ ពណ៌ស ដឹកឥដ្ឋការ៉ូ បើកល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាជែងពីខាងស្តាំ ជ្រុលកៀររថយន្តហ្វ័ត ពណ៌ប្រផេះ ស្របទិស រងខូចខាតខ្ទេចមួយចំ ហើយព្យាយាមបើករត់គេច បានចំងាយជាង១គីឡូម៉ែត្រ ជ្រុលបុកពីក្រោយរថយន្តស្តារិច ពណ៌ស ផ្លោងខ្ទាតវិលមួយជុំទៅលើសួនពុះចែកផ្លូវ បែកកង់ម្ខាង ហើយរថយន្តបង្កក្រឡាប់ផីង ចាក់ឥដ្ឋការ៉ូចោលពេញផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរ រួចវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.