ឯកឧត្តមបណ្ឌិត ឧកញ៉ាម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្ម និងចិត្តធម៌ បានត្រៀមដើមឈើខ្លឹមៗ ខ្ទង់ពាន់ដើម ដើម្បីយកទៅដាំឡើងវិញលើផ្ទៃដីប្រមាណជា ៥០០ហិកតា ដែលត្រូវបានឈូសឆាយនាពេលកន្លងមក នៅតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។​

-សូមចុចអាន៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ
-សូមចុចអាន៖ អភិបាលខេត្តតាកែវ៖ ការឈូសឆាយដីព្រៃនៅភ្នំតាម៉ៅដើម្បីអភិវឌ្ឍមិនស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្ត
-សូមចុចអាន៖ អភិបាលខេត្តតាកែវ៖ ការឈូសឆាយដីព្រៃនៅភ្នំតាម៉ៅដើម្បីអភិវឌ្ឍមិនស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្ត


ផ្អែកតាមសំណេរហ្វេសបុករបស់ ឯកឧត្តមបណ្ឌិត ឧកញ៉ាម៉ុង ឫទ្ធី បានរៀបរាប់ថា ដោយបាន​ទទួល​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អោយដាំដេីម​ឈេី​ប្រណិត​ឡេីងវិញ​នៅលេី​ទីតាំង​ដែលបាន​ឈូសឆាយ​។


ឯកឧត្តមបណ្ឌិត ឧកញ៉ាម៉ុង ឫទ្ធី បន្ដទៀតថា «ពេលនេះ​ខ្ញុំ​កំពុង​តែ​លេីកកូនឈេី​ដាក់លេី​រថយន្ត​ ព្រឹក​ស្អែក​ថ្ងៃ​ទី​៨ខែសីហា​ឆ្នាំ​២០២២នេះ​ ខ្ញុំ​នឹង​ដឹកជញ្ជូន​កូនឈេី​បេង​ចំនួន​១០០០ដេីម​ កូនឈេី​ធ្នង់​ចំនួន​១០០០ដេីម​សរុប២០០០ដេីម​ ថ្ងៃ​ពុធ​ទី​៩ខែសីហា​និង​ជញ្ជួនកូនឈេីបេងនិងធ្នង់​​មកដល់ចំនួន​៥០​០០ដេីម​បន្ថែម​ទៀត​ ហេីយនិងអាច​ដឹក​ជញ្ជួន​មក​ជាបន្តបន្ទាប់​ថែមទៀត​ បេីតាមការអោយដឹងក្រៅ​ផ្លូវការ​មកថា​ ផ្ទៃដី​ដែលឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា​៥០០​ហិកតា​ បេីយេីងដាំ​ 7m x 7m =204ដេីម​ សរុបកូនឈេី​ដែលមាន​តម្រូវ​ការ​ទាំងអស់​ ​ប្រមាណជា​102.000ដេីម​»

ឧកញ៉ាម៉ុង ឫទ្ធី បានបន្ថែមទៀតថា ព្រឹក​ស្អែក​ថ្ងៃ​ចន្ទ​ទី​៨ ខែសីហា​ ឆ្នាំ​២០២២នេះ​ រូបខ្ញុំ​និង​លោកជំទាវ​ប្រហុក​ និង​ដឹកនាំ​ក្រុម​អ្នក​បច្ចេកទេស​បុគ្គលិក​កម្មករ​ ផ្នែក​កសិកម្មរបស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​​ទៅ​ចូលរួម​ចំណែក​ដាំដេីមឈេី​ឡេីងវិញ​ នៅក្នុង​តំបន់​ភ្នំ​តាម៉ៅ​ ស្រុកបាទី​ ខេត្ត​តាកែវ​ បេីបងប្អូន​ប្រីយមិត្ត​យេីងចង់​ចូលរួមចំណែកដាំ​ដេីមឈេីឡេីងវិញដែរ ​ខ្ញុំ​សូម​ស្វាគមន៍ដោយក្តី​សោមនស្ស​រីករាយ​​ជួបគ្នា​នៅភ្នំតាម៉ៅ​៕

Share.