ពានរង្វាន់​ជើង​ឯក​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U16 Championship 2022 កំពុង​តែ​រៀបចំ​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​ថៃ និង​ឥណ្ឌូណេស៊ី បាន​កក់​កៅ​អី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​ហើយ ខណៈ​ក្រុម​កម្ពុជា ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ថ្ងៃ​នេះ​ក្នុង​ពូល​ជាមួយ​គ្នា។

កម្មវិធី​ប្រកួត​​បិទ​ពូល C មាន៖
-មីយ៉ាន់ម៉ា ប៉ះ កម្ពុជា ម៉ោង​៣រសៀល នៅ​កីឡដ្ឋាន Sultan Agung Stadium ក្រុង Bantul
-ម៉ាឡេស៊ី ប៉ះ អូស្រ្តាលី ម៉ោង​៣រសៀល នៅ​កីឡដ្ឋាន Maguwoharjo Stadium ក្រុង Sleman

ពានរង្វាន់​នេះ​បែងចែក​ជា​៣ពូល ដោយ​ពូល A មាន​ឥណ្ឌូណេស៊ី, វៀតណាម,​ហ្វីលីពីន និង​សិង្ហបុរី ហើយ​ពូល B មាន​ទីម័រខាងកើត,​ថៃ,​ឡាវ និង​ប្រ៊ុយណេ និង​ពូល C មាន​ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,កម្ពុជា និង​អូស្ត្រាលី។ ក្រុម​លេខ១​តាម​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​លេខ២​ល្អ​ជាង​គេ​ក្នុង​ចំណោម​ពូល​ទាំង​៣ មាន​ឈ្មោះ​ឡើង​ទៅ​ជុំបន្ត​ដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖បំបែក​កំណត់ត្រា ! កម្ពុជា យក​ឈ្នះ​អូស្ត្រាលី ៤-២ ក្នុង​ពាន U16 ​តំបន់​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី

ក្រុម​ដែល​ស្ថិត​ក្នុង​តំបន់​ចំណាត់ថ្នាក់លេខ២ ល្អ​ជាង​គេ​មាន​៣ក្រុម នៅ​​ពេល​នេះ៖

Share.