ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​ធ្វើដំណើរ​ដល់​ប្រកួត​ចុងក្រោយ​នៃ​ជុំ​ទី២ហើយ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ខណៈ​​អាជ្ញាកណ្ដាល​១០​នាក់​បាន​កាត់​សេចក្តី​លើ​ការ​ប្រកួត​ទាំង​២៦​មក​នេះ ព្រម​ទាំង​ពិន័យ​កាត​​សរុប​២៣២​សន្លឹក ក្នុង​នោះ​មាន​កាត​ក្រហម​១៦​សន្លឹក។

ការតវ៉ារបស់វិសាខា ជាមួយលោកអាជ្ញាកណ្ដាល ជួប វិសាខា ពេលប្រកួតទល់ម្ចាស់ផ្ទះ​ព្រះខ័នរាជស្វាយរៀង (រូបថត៖CPL)

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​រយៈពេល​១៤​សប្ដាហ៍​មក​នេះ​មាន​កីឡាករ​និង​ថ្នាក់​ដឹកនាំ​ក្រុម​ថ្មី​ចំនួន​៤នាក់​ទើប​តែ​ត្រូវ​ពិន័យ​កាត​លឿង​ម្នាក់១សន្លឹក ​ដោយ​ក្នុង​នោះ​មាន៖

  • ធារី ចន្ថាប៊ីន របស់​វិសាខា (ប្រកួត​ទល់​ព្រះខ័នរាជស្វាយរៀង)
  • គី រីណា របស់​វិសាខា (ប្រកួត​ទល់​ព្រះខ័នរាជស្វាយរៀង)
  • គួច សុកុម្ភៈ របស់​ណាហ្គាវើល (ប្រកួត​ទល់​អង្គរថាយហ្គឺរ)
  • លោក សាប៊ូន វិនតា គ្រូ​ជំនួយ​របស់​បឹងកេត (ប្រកួត​ទល់​ភ្នំពេញក្រោន)

    សម្រាប់​ក្រុម​ដែល​ត្រូវ​ពិន័យកាត​សរុប​គិត​ត្រឹម​ពេល​នេះ​មាន៖
    -ណាហ្គាវើល ចំនួន ៤៣សន្លឹក
    -អង្គរថាយហ្គឺរ ចំនួន ៣៨សន្លឹក
    -បឹងកេត ចំនួន ៣៤សន្លឹក
    -ក្រសួងការពារជាតិ ចំនួន ៣៤សន្លឹក
    -ភ្នំពេញក្រោន ចំនួន ២៥ សន្លឹក
    -គីរីវង់សុខសែនជ័យ ចំនួន ២៤សន្លឹក
    -ព្រះខ័នរាជស្វាយរៀង ចំនួន ១៨សន្លឹក
    -វិសាខា ចំនួន ១៦សន្លឹក
កីឡាករ ស៊ុក វឌ្ឍនា របស់ Tiffy Army FC (រូបថត៖ Tiffy Army FC )

កាត​សរុប​២៣២​សន្លឹក ត្រូវ​អាជ្ញាកណ្ដល​​ពិន័យ​ទៅ​លើ​កីឡាករ​​និង​ថ្នាក់​ដឹកនាំ​ក្រុម​ចំនួន​​១៣៦​នាក់​ហើយ​ក្នុង​នោះ​​កីឡាករ ស៊ុក វឌ្ឍនា ខ្សែ​ការពារ​របស់​ក្រុម Tiffy Army FC ជា​អ្នក​ដែល​ត្រូវ​ពិន័យ​កាត​ច្រើន​សន្លឹក​ជាង​គេ​ សរុប​៧​សន្លឹក ដោយ​ក្នុង​នោះ​មាន​កាត​ក្រហម​១សន្លឹក​ផង​ដែរ៕

Share.