លោក Manuel Retamero គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កម្រិត UEFA Pro License របស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រើពេល១៩៨ថ្ងៃ ទើបទទួលជ័យជម្នះលើកដំបូងនៅលីគកំពូលកម្ពុជា។

កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានយកឈ្នះ Tiffy Army FC ក្នុងលទ្ធផល ១-០ ស៊ុតដោយកីឡាករ ជុង សុខា នៅនាទី៧៧’ ទទួលបាន៣ពិន្ទុជាលើកដំបូង គិតត្រឹមសប្តាហ៍ទី១៤ នៅលីគកំពូលកម្ពុជា។

បច្ចុប្បន្នក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ស្ថិតនៅលេខរៀងទី៨ ក្រោយឆ្លងកាត់១៤ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់១១ មាន៥ពិន្ទុ។

គួរដឹងថា ១៨ឆ្នាំ ក្នុងនាមជាគ្រូបង្វឹកលោក Manuel Retamero ធ្លាប់ជួយឲ្យក្រុម Aizawl FC លីគកំពូលរបស់ប្រទេសឥណ្ឌា ឈ្នះជើងឯក Hero I-League ចំនួន១គ្រឿង និងជួយឲ្យក្លិប Ulaanbaatar ឈ្នះពាន Mongolia Super Cup ចំនួន១គ្រឿងទៀតផងដែរ៕

Share.